គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ​​ជាមួយសភានៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម​​បានអញ្ជើញចុះសាកសួរសុខទុក្ខ និងចែកអំណោយជូន​​ប្រជាពលរដ្ឋចំនួន១០០គ្រួសារ
2017-11-01 02:12:17

នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយសភានៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម និង គណៈប្រតិភូជាន់ខ្ពស់សហព័ន្ធនារីវៀតណាម ដឹកនាំដោយលោកជំទាវ ង្វៀន ធីធូហា សមាជិកគណៈកម្មាធិការកណ្តាលមជ្ឈឹមបក្សកុំមុយនីស និងជាប្រធានសហព័ន្ធនារីវៀតណាម បានអញ្ជើញចុះសាកសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន១០០គ្រួសារ នៅឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួម ពីប្រធានក្រុមប្រឹក្សាខេត្ត មន្ទីរកិច្ចការនារី សមាគមនារីខេត្តនិងអាជ្ញាធរខេត្តកំពង់ធំ។ ក្នុងឱកាសនោះដែរគណៈប្រតិភូបានចែកអំណោយជូនប្រជាពលរដ្ឋចំនួន១០០គ្រួសារ  ដែលក្នុងមួយគ្រួសារៗ ទទួលបានអង្ករ៥០គីឡូក្រាម មីម៉ាម៉ា១កេស ត្រីខ៦កំប៉ុង ស្ករស១កញ្ចប់ ប៊ីចេង១កញ្ចប់ ភួយ១ សារ៉ុង១ សាប៊ូ៤គីឡូក្រាម និងថវិកា៧ម៉ឺនរៀល។
បន្ទាប់ពីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋរួចមក លោកជំទាវ មាន សំអាន និងគណៈប្រតិភូជាន់ខ្ពស់សហព័ន្ធនារីវៀតណាម បានអញ្ជើញទស្សនាប្រាសាទនានា នៅតំបន់ប្រាសាទសំបូរព្រៃគុក ដែលជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រដ៏ចំណាស់មួយ និងជាអតីតរាជធានីដ៏ល្បីល្បាញរបស់ខ្មែរ ដែលមានទីតាំងស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦