គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម យ៉ង់ សែម អនុប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា​​ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ​​ក្រុមមិត្តភាពជាមួយតំណាងក្រសួងពាក់ព័ន្ធ
2017-11-06 02:55:54

នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ នៅសាលប្រជុំគណៈកម្មការទី៤ ព្រឹទ្ធសភា ឯកឧត្តម យ៉ង់ សែម អនុប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា និងជាសមាជិកក្រុមមិត្តភាពទ្វេភាគី ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយសភាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំក្រុមមិត្តភាពជាមួយតំណាងក្រសួងពាក់ព័ន្ធ និងតំណាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សាអំពីការត្រៀមលក្ខណៈទទួលបដិសណ្ឋារកិច្ច និងចូលរួមកម្មវិធីនានា ជាមួយគណៈប្រតិភូមិត្តភាពកម្ពុជា-ឡាវ ដឹកនាំដោយឯកឧត្តម ឧត្តមសេនាសេនីយ៍ឯក សែងនួន សៃញ៉ាក់ឡាត អនុប្រធានសភាជាតិឡាវ ដែលនឹងអញ្ជើញមកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦