គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ នឹងលោកជំទាវ ​បានអញ្ជើញចុះ ពិនិត្យទិដ្ឋភាពនៃការហ្វឹកហាត់ សម របស់ក្រុមកីឡាករ​ទូកង ត្រៀមចូលប្រកួតក្នុងព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ​​អកអំបុក
2017-11-06 04:25:28

នារសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ នឹងលោកជំទាវ បានអញ្ជើញចុះពិនិត្យទិដ្ឋភាពនៃការហ្វឹកហាត់សម របស់ក្រុមកីឡាករទូកង ត្រៀមចូលប្រកួតក្នុងព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងចាប់ផ្តើមពីថ្ងៃទី០២ ខែវិច្ឆិកា រហូតដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧។
ក្នុងឱកាសនេះដែរ សម្តេចភក្តី និងលោកជំទាវ ក៏បានអញ្ជើញសួរសុខទុក្ខលើកទឹកចិត្ត ដល់ក្រុមកីឡាករទូកង និងក្រុមកងកម្លាំងកងទ័ពជើងទឹក ដែលកំពុងប្រតិបតិ្តការ និងប្រចាំការ ការពារសន្តិសុខសណ្តាប់ធ្នាប់លើផ្ទៃទន្លេ ចាប់ពីមុខវេទិកាកិត្តិយស (មុខព្រះបរមរាជវាំង) រហូតដល់គល់ស្ពានជ្រោយចង្វារ និងក្រុមគ្រូពេទ្យ ប្រចាំការ នៅលើផែបណ្តែតផងដែរ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦