គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ កែវ ម៉ាលី​​សមាជិកាគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១០ ​​នៅវត្តយុគន្ធ​
2017-11-07 02:06:02

កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ លោកជំទាវ កែវ ម៉ាលី​​ សមាជិកាគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១០ នៅវត្តយុគន្ធ​ ដែលស្ថិតនៅ​ភូមិឆ្នុកទ្រូ​ ឃុំកំពង់ត្រឡាច ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋចំណុះជើងវត្តជិតឆ្ងាយយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះដែរ លោកជំទាវ កែវ ម៉ាលី និងប្រជាពលរដ្ឋ បានអញ្ជើញរាប់បាត្រ និងនាំយកទេយ្យវត្ថុ ទេយ្យទាន ព្រមទាំងបច្ច័យ ប្រគេនដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជន យុទ្ធជនពលីជិវិត ក្នុងបុព្វហេតុការពារជាតិ និងឧទ្ទិសកុសលដល់ញាត្តិការទាំងប្រាំពីរសណ្តាន​ ដែលបានចែកឋានទៅបរលោកខាងមុខ និងសូមបួងសួងឲ្យជួបតែសេចក្តីសុខ​សប្បាយ។
បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ គឺជាពិធីបុណ្យទៅតាមជំនឿសាសនាដ៏ធំមួយ ដែលប្រជាពលរដ្ឋខ្មែរតែងគោរពប្រតិបត្តិទៅតាមប្រពៃណីសាសនា ទំនាមទម្លាប់តាំងពីដូនតាមក។ បុណ្យនេះមានរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថ្ងៃភ្ជុំធំថ្ងៃទី១៥រោច ខែភទ្របទ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦