គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មការទី១០ព្រឹទ្ធសភា​​បានអញ្ជើញជួបសំណេះសំណាល​​ជាមួយនឹងប្រជាការពារភូមិ
2017-11-08 01:46:58

ក្នុងឱកាសអបអរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មការទី១០ព្រឹទ្ធសភា និង ជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងប្រជាការពារភូមិ យុវជនភូមិ ដែលមកពីភូមិកំពង់ស្វាយ ភូមិកំពង់ស្វាយ២ ភូមិព្រែកដូង ភូមិព្រែកដូង២ និងភូមិព្រែកតានប់ ភូមិព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ចំនួន៦០នាក់ ក្នុងឱកាសនោះ ឯកឧត្តមបានចែកជូនវិទ្យុទាក់ទង ក្នុងម្នាក់ៗ១គ្រឿង ឯកសណ្ឋានមួយកំប្លេរ សរុបទាំងអស់៦០កំប្លេរ និងវិទ្យុទាក់ទង ៦០គ្រឿង។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦