គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស ជូនដល់សមាជិក សមាជិកា ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅចុងនីតិកាលទី៣ នៅវិមានព្រឹទ្ធសភា
2017-11-29 04:02:48

នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង០៨:០០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស ជូនដល់សមាជិក សមាជិកា ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅចុងនីតិកាលទី៣ នៅវិមានព្រឹទ្ធសភា។
គ្រឿងឥស្សរិយយស ដែលបំពាក់ជូនសមាជិក សមាជិកាព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាពេលនោះ រួមមាន៖
ទី១-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍
ទី២-គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍
ទី៣-គ្រឿងឥស្សរិយយស ឯករាជជាតិ
ទី៤-គ្រឿងឥស្សរិយយស សម្តេចព្រះមហាក្សត្រីយានី ព្រះស៊ីសុវត្ថិមុនីវង្សកុសុមៈនារីរ័ត្ន ថ្នាក់មហាសេរីវឌ្ឍន៍
ទី៥-គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍
ទី៦-គ្រឿងឥស្សរិយយសសុវត្ថារា ថ្នាក់មហាសេរីវឌ្ឍន៍
ទី៧-គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់មហាសេនា
ទី៨-គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់ធិបឌិន្ទ ទី
៩-គ្រឿងឥស្សរិយយស ឯករាជជាតិ
ទី១០-គ្រឿងឥស្សរិយយស ជាតូបការ
ទី១១-គ្រឿងឥស្សរិយយសសម្តេចព្រះមហាត្រីយានីព្រះស៊ីសុវត្ថិមុនីវង្សកុសុមៈនារីរ័ត្ន ថ្នាក់មហាសេរីវឌ្ឍន៍
ទី១២-គ្រឿងឥស្សរិយយសសុវត្ថារា ថ្នាក់មហាសេរីវឌ្ឍន៍
ទី១៣-គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍
ទី១៤-គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា
ទី១៥-គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់ធិបឌិន្ទ
និង ទី១៦-គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់សេនា៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦