គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចវិបុលសេនាភក្តី សាយ ឈុំនៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញចុះជួបអាជ្ញាធរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
2017-12-01 03:56:36

ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញចុះជួបអាជ្ញាធរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅសាលាខណ្ឌ ដើម្បីស្វែងយល់ និងស្តាប់របាយការណ៍ អំពីសភាពការណ៍ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈពីការងារសេដ្ឋកិច្ច សង្គម និងពីជីវភាពរស់នៅប្រកបការងារប្រចាំថ្ងៃ ការបង្កបង្កើនផលរបស់ប្រជាជន នៅក្នុងភូមិសាស្រ្តខណ្ឌ។សម្តេចភក្តី បានផ្តល់នូវអនុសាសន៍ជូនចំពោះអាជ្ញាធរខណ្ឌ សូមបន្ត យកចិត្តទុកដាក់អោយកាន់តែខ្លាំងក្លាក្នុងការបំពេញការងារ ការពាររក្សាសុខសុវត្ថិភាពសណ្តាប់ធ្នាប់ក្នុងសង្គម ព្រមទាំង ការងារ បម្រើសេវាសាធារណៈជូនប្រជាជនអោយកាន់តែល្អប្រសើរឡើងថែមទៀតនិងជាពិសេសគឺពង្រឹងស្មារតីរក្សាអោយបានសាមគ្គីភាព ក្នុងជួរមន្រ្តីរបស់ខណ្ឌ និងនៅថ្នាក់មូលដ្ឋាន សង្កាត់ភូមិ អោយកាន់តែរឹងមាំ និងមិនមានការរើសអើង។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦