គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ាន់ ឈឿនបានអញ្ជើញជួបសំណេះសំណាល​ជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់នៅ​សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ
2018-04-01 03:13:34

 នាវេលាម៉ោង ១១:០០ថ្ងៃព្រហស្បត្តិ៍ ៨កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) បានអញ្ជើញជួបសំណេះសំណាល​ជាមួយ​សមាជិក​ក្រុមប្រឹក្សាសង្កាត់ លើការងារភូមិសង្កាត់មានសុវត្ថិភាព និងជាពិសេសការងារត្រៀមខ្លួនសម្រាប់ការបោះឆ្នោតព្រឹទ្ធសភានាពេលខាងមុខ​ នៅសង្កាត់បឹងកក់​ទី២ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ។ ជាមួយនោះដែរ ឯកឧត្តមក៏បានសំណូមពរឲ្យក្រុមប្រឹក្សាសង្កាត់ទាំងអស់បន្តយកចិត្តទុកដាក់​ ​ដោះស្រាយសំណូមពរ​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យបានទាន់ពេល។

 

 

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦