គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មការទី១០ព្រឹទ្ធសភាបានអញ្ជើញជា អធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយ ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋសរុបចំនួន៦៨៣នាក់​​នៅភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកគៀនស្វាយ ខេត្តកណ្តាល
2018-04-02 00:57:20

នារសៀលថ្ងៃអាទិត្យ ១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មការទី១០ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣​ បានអញ្ជើញជា អធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយ ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋសរុបចំនួន៦៨៣នាក់​ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ ​នៅភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកគៀនស្វាយ ខេត្តកណ្តាល។

ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមប្រធានស្តីទី បានជម្រាបជូនប្រជាពលរដ្ឋអំពី ស្ថានការណ៍នយោបាយនៅកម្ពុជា ដោយអំពាវនាវអោយប្រជាពលរដ្ឋកុំជឿលើការឃោសនាអកុសលរបស់បក្សប្រឆាំង នាំឲ្យប្រទេសជាតិ ធ្លាក់ក្នុងភ្លើងសង្រ្គាម បង្កឲ្យមានអស្ថិរភាពនយោបាយ បាត់បង់សណ្តាប់ធ្នាប់សង្គម។

ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវឲ្យប្រជាពលរដ្ឋនៅឃុំកំពង់ស្វាយ ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

​ ក្នុងឱកាសនោះដែរ ឯកឧត្តម បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋ និងក្រុមប្រឹក្សាឃុំ ក្នុងម្នាក់ៗទទួលបានសារុងចំនួន០១ និងថវិកាចំនួន១ម៉ឺនរៀល។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦