គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញសាកសួរសុខទុក្ខ ឯកឧត្តម ប៊ូ ថង ប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា នៅគេហដ្ឋានផ្ទាល់របស់ ឯកឧត្តម
2018-04-03 01:00:37

ថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលសម្តេច បានអញ្ជើញមកដល់ខេត្តរតនគីរី ដើម្បីចូលរួមជាអធិបតី និងកាត់ឫសសីមា ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងពុទ្ធាភិសេក នៅវត្តឧត្តមសាមគ្គីរតនារាម ( ហៅវត្តភូមិហ្វាំង ) ស្ថិតនៅភូមិហ្វាំង ឃុំបានប៉ុង ស្រុកវើនសៃ ខេត្តរតនគីរី នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩។ សម្តេច ក៏បានអញ្ជើញសាកសួរសុខទុក្ខ ឯកឧត្តម ប៊ូ ថង ប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា នៅគេហដ្ឋានផ្ទាល់របស់ ឯកឧត្តម ... ហើយក្នុងឱកាសនោះដែរ សម្តេចក៏បានជួបប្រាស្រ័យសំណេះសំណាល ជាមួយក្រុមយុវសិល្បៈករ សិល្បៈការិនី ជនជាតិនិងស្តាប់ការប្រគុំភ្លេងប្រពៃណីយ៍របស់ជនជាតិផងដែរ ...។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦