គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ​ ទី​ បូរ៉ាស៊ី​ ប្រធានគណៈកម្មការទី៥ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក សែ​ ជុនទ្រី ប្រធានច្រកទ្វារព្រំដែនអន្តរជាតិ ជ្រៃធំ-ខ្នារតាំងយូ
2018-04-03 07:44:57

នាព្រឹកថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស​ សហប្រតិបត្តិការអន្តរជាតិ​ ឃោសនាការ​ និងព័ត៌មាននៃព្រឹទ្ធសភា(គណៈកម្មការទី៥ព្រឹទ្ធសភា) ដឹកនាំដោយលោកជំទាវ​ ទី​ បូរ៉ាស៊ី​ ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក សែ​ ជុនទ្រី ប្រធានច្រកទ្វារព្រំដែនអន្តរជាតិ ជ្រៃធំ-ខ្នារតាំងយូ ដើម្បីស្វែងយល់អំពី កិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរច្រកទ្វារព្រំដែនកម្ពុជា​ ជាមួយអាជ្ញាធរច្រកទ្វារព្រំដែននៃ ប្រទេសវៀតណាម​ សកម្មភាព ការងារគ្រប់គ្រងជនបរទេសឆ្លងដែន និងការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍នៅទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ-ខ្នារតាំងយូ ស្រុកកោះធំ ខេត្តកណ្តាល។
បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សានេះគណៈប្រតិភូបាន អញ្ជើញចុះពិនិត្យប្រជាពលករនិងអាជីវករដែល ធ្វើដំណើរឆ្លងកាត់តាមច្រកទ្វារព្រំដែនអន្តរជាតិ ជ្រៃធំ-ខ្នារតាំងយូ ដែលមានព្រំប្រទល់ជាប់គ្នារវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសវៀតណាម៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦