គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ព្រឹទ្ធសភារៀបចំពិធីជប់លៀង (Cocktail) អបអរសាទរទិវាភាសាបារាំង ហ្វ្រង់កូហ្វូនី
2018-03-17 13:59:28


បន្ទាប់ពីចំណាយពេលអស់ ១រសៀល នៅក្នុងសិក្ខាសាលាស្តីពី តើចក្ខុវិស័យយ៉ាងណាចំពោះការប្រើប្រាស់ភាសាបារាំងនៅកម្ពុជា? នាល្ងាចថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីជប់លៀង (Cocktail) ដើម្បីអបអរសាទរទិវាភាសាបារាំង ហ្រ្វង់កូហ្វូនី នៅវិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល តំណាងស្ថាទូតនៃប្រទេសប្រើប្រាស់ភាសាបារាំង និងអង្គការជាតិ អន្តរជាតិ។នៅក្នុងពិធីនោះ មានការថ្លែងស្វាគមន៍ពីឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភាកម្ពុជា និងជាអនុប្រធានសមាគមអគ្គលេខាធិការសភាពិភពលោក នៃសភាប្រើប្រាស់ភាសាបារាំង ចំណាប់អារម្មណ៍របស់លោកស្រី អាលីសុន ស្ទូវ៉ត (Allison Stewart) តំណាងស្ថានទូតកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា និងការប្រគំតន្រ្តីរបស់ក្រុមតន្ត្រីខេត្តកេប៊ិច ប្រទេសកាណាដា ព្រមទាំងថតរូបអនុស្សាវរីយ៍៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦