គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
​​​ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម​ អ៊ុក​ ប៊ុនឈឿន​ ប្រធានក្រុម​ បានអញ្ជើញជួបពិភាក្សាការងារជាមួយ អាជា្ញធរក្រុងកំពង់ចាម​ ស្រុកចំការលើ​ ស្រុកកោះសូទិន និងស្រុកស្ទឹងត្រង់
2018-01-30 09:18:29

នារសៀលថ្ងៃអង្គារ​ ១៤កើត​ ខែមាឃ​ ឆ្នាំរកា​ ព.ស​ ២៥៦១​ ត្រូវនឹងថ្ងៃ​ទី​៣០ ខែមករា​ ឆ្នាំ​២០១៨​​ ​​​ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម​ អ៊ុក​ ប៊ុនឈឿន​ ប្រធានក្រុម​ បានអញ្ជើញជួបពិភាក្សាការងារជាមួយ អាជ្ញាធរក្រុងកំពង់ចាម​ ស្រុកចំការលើ​ ស្រុកកោះសូទិន និងស្រុកស្ទឹងត្រង់ ដើម្បីស្វែងយល់អំពី​ ការអនុវត្តតួនាទី​ ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ​ អាណត្តិទី៤​ គោលនយោបាយភូមិ​ ឃុំមានសុវត្ថិភាព​ ការអនុវត្តគោលនយោបាយវិមជ្ឈការ​ និងវិសហមជ្ឈការនៅមូលដ្ឋាន​ និងបញ្ហាប្រឈមនានា ដោយមានការអញ្ជើញចូលរួមពីប្រធានក្រុមប្រឹក្សាក្រុង-ស្រុក​ អភិបាល​ អធិការនគបាល នាយប៉ុស្តិ៍រដ្ឋបាល​ ប្រធានសមាគមន៍​ និងក្រុមប្រឹក្សាឃុំ​ សង្កាត់ នៅសាលប្រជុំសាលាខេត្តកំពង់ចាម។
​ ក្នុងឱកាសនោះលោក​ គឹម​ តៃ​ ប្រធានក្រុមប្រឹក្សាក្រុងកំពង់ចាមបានឡើងមានមតិស្វាគមន៍​ និងរាយការណ៍អំពីសភាពការភូមិសាស្ត្រ​ ព្រមទាំងបញ្ហាប្រឈមនានាដែលកំពុងដោះស្រាយ​ និងដោះស្រាយរួច។
​ បន្ទាប់មកឯកឧត្តម​ អ៊ុក​ ប៊ុនឈឿន​ ប្រធានក្រុម​សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២​ បានមានប្រសាសន៍​ថា​ គោលបំណងដែលក្រុមសមាជិកព្រឹទ្ធសភាចុះមកជួបសំណេះសំណាលនាពេលនេះដើម្បីស្វែងយល់អំពី​ ការអនុវត្តតួនាទី​ ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ​ អាណត្តិទី៤​ គោលនយោបាយភូមិ​ ឃុំមានសុវត្ថិភាព​ ការអនុវត្តគោលនយោបាយវិមជ្ឈការ​ និងវិសហមជ្ឈការនៅមូលដ្ឋាន​ ព្រមទាំងបញ្ហាប្រឈមនានា។
​ ក្រោយពីបានស្តាប់សេចក្តីរាយណ៍របស់ក្រុមប្រឹក្សាក្រុង​ ស្រុក​ ឃុំ​ និងសង្កាត់រួចមក​ ឯកឧត្តមបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរក្រុង​ ស្រុក​ឃុំ​ និងសង្គាត់ ដែលបានខិតខំប្រឹងប្រែងធ្វើឲ្យមូលដ្ឋាន មានការរីកចម្រើនគួរឲ្យកក់សម្គាល់។ ជាមួយគ្នានេះ ឯកឧត្តម បានកោតសរសើរចំពោះការខិតខំក្នុងការបំពេញការងារ​ និងបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ការងារសង្គមកិច្ច ការដោះស្រាយបញ្ហាប្រឈម និងការអនុវត្តច្បាប់នានា ក៏ដូចជាការខិតខំបង្រ្កាបបាននូវបទល្មើសនានា ដែលធ្វើឲ្យមូលដ្ឋានរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ និងមានរបៀបរៀបរយ។
​ ឯកឧត្តម​ បានបន្តថា​ ចំពោះបញ្ហាប្រឈមទាំងឡាយដែលអាជ្ញាធរក្រុង​ និងស្រុក​ បានលើកឡើង គឺទាមទារយ៉ាងចាំបាច់ឲ្យថ្នាក់ដឹកនាំទាំងអស់ចូលរួមដោះស្រាយជាមួយគ្នា ដើម្បីឲ្យមូលដ្ឋានមានការអភិវឌ្ឍន៍កាន់តែល្អប្រសើរឡើង។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦