គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញធ្វើ​បទ​បង្ហាញស្តីពី តួនាទី ភារកិច្ចរបស់ព្រឹទ្ធសភា ដល់លោកសា​ស្រ្តាចារ្យ​ និស្សិត​សាកលវិទ្យា​ល័យ​បញ្ញាសាស្រ្ត​កម្ពុជា និងសិស្សានុសិស្ស មកពីវិទ្យាល័យបាភ្នំ​ ចំនួន១០៩​នាក់
2018-01-15 02:03:47

នាព្រឹកថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញធ្វើ​បទ​បង្ហាញស្តីពី តួនាទី ភារកិច្ចរបស់ព្រឹទ្ធសភា ដល់លោកសា​ស្រ្តាចារ្យ​ និស្សិត​សាកលវិទ្យា​ល័យ​បញ្ញាសាស្រ្ត​កម្ពុជា និងសិស្សានុសិស្ស មកពីវិទ្យាល័យបាភ្នំ​ ចំនួន១០៩​នាក់ ដែលមកបំពេញទស្សនកិច្ចសិក្សា ស្វែង​យល់អំពីព្រឹទ្ធសភា។​​
​បន្ទាប់ពីបញ្ចប់ការធ្វើបទបង្ហាញរួចមក លោកសា​ស្រ្តាចារ្យ​ និស្សិត​ និងសិស្សានុសិស្ស បានអញ្ជើញទស្សនាកន្លែងធ្វើ ការសំខាន់ៗរបស់ព្រឹទ្ធសភា សាលប្រជុំពេញអង្គ សាលប្រជុំគណៈកម្មាធិការ​អចិន្រៃ្តយ៍ បណ្ណាល័យ និងអគារនានា នៅ ក្នុង បរិវេណព្រឹទ្ធសភា៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦