គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ម ប៊ុននាង និងឯកឧត្តម​ ម៉ែន​ ស៊ីផាន់បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ មកពីភូមិចារ និង ភូមិគោកព្រីង​ សរុបចំនួន៧៣៥នាក់​
2018-03-25 13:09:17

នាព្រឹកថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មការទី១០ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣​ និងឯកឧត្តម​ ម៉ែន​ ស៊ីផាន់ សមាជិកគណៈកម្មការ​ទី១០ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ មកពីភូមិចារ និង ភូមិគោកព្រីង​ សរុបចំនួន៧៣៥នាក់​ ព្រមទាំងសម្ភោធអណ្តូងស្នប់ដែលជាអំណោយរបស់គណៈកម្មការទី១០ព្រឹទ្ធសភា ​នៅភូមិគោកព្រីង​ ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្នុងឱកាសនោះដែរ ឯកឧត្តម បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋ និង ក្រុមប្រឹក្សាឃុំ ក្នុងម្នាក់ៗទទួលបានសារុងចំនួន០១ និងថវិកាចំនួន១ម៉ឺនរៀល ព្រមទាំងប្រគល់អណ្តូងស្នប់ ជូនប្រជាពលរដ្ឋប្រើប្រាស់​នៅភូមិគោកព្រីង ដែល ចំណាយថវិកាសរុប ចំនួន ៣១,០៣០,០០០រៀល​(សាមសិបមួយលានបីម៉ឺនរៀល)។

 

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦