គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ម ប៊ុននាង បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយនឹងមេឃុំ ភូមិ ប៉ុស្តិ៍រដ្ឋបាល កងរាជអវុធហត្ថឃុំ ប្រជាការពារភូមិ និងប្រជាពលរដ្ឋសរុបចំនួន៤៥០នាក់ នៅឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
2018-01-13 05:02:40

ក្នុងឱកាសអបអរសាទរខួបទី៣៩ នៃទិវាជ័យជម្នះ ៧មករា នាព្រឹកថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨  ឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មការទី១០ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយនឹងមេឃុំ ភូមិ ប៉ុស្តិ៍រដ្ឋបាល កងរាជអវុធហត្ថឃុំ ប្រជាការពារភូមិ  និងប្រជាពលរដ្ឋសរុបចំនួន៤៥០នាក់ នៅឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
​      ក្នុងឱកាសនោះ ឯកឧត្តមប្រធានស្តីទីបានបញ្ជាក់ថាថ្ងៃ០២ធ្នូ និងថ្ងៃ០៧ មករា គឺស្ថិតនៅក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់រូប និងបានប្រែក្លាយទៅជាកម្លាំងសាមគ្គីដ៏រឹងមាំក្នុងការបង្កើតសមិទ្ធផលនានាលើគ្រប់វិស័យសម្រាប់សង្គមជាតិទាំងមូល ជាពិសេសបានសង្គ្រោះគ្រោះមហន្តរាយនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ជូនប្រជាពលរដ្ឋឲ្យរស់រៀនមានជីវិត និងរស់នៅដោយសុខសន្តិភាព ស្ថិរភាព និងការបង្រួបបង្រួមជាតិ ព្រមទាំងទប់ស្កាត់មិនឲ្យកើតមានជាថ្មីនូវសោកនាដកម្ម និងគ្រោះមហន្តរាយដូចកាលពីអតីតកាល។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦