គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងពុទ្ធាភិសេក វត្តឧត្តមសាមគ្គីរតនារាម
2018-03-29 03:26:21


នាព្រឹកថ្ងៃព្រសហ្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងពុទ្ធាភិសេក វត្តឧត្តមសាមគ្គីរតនារាម (ហៅវត្តភូមិហ្វាំង) ស្ថិតក្នុងភូមិហ្វាំង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី។ពិធីបុណ្យនេះ ក៏មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា អាជ្ញាធរខេត្ត កងកម្លាំងមានសមត្ថកិច្ច សិក្សានុសិស្ស និងពុទ្ធបរិស័ទទូទាំងខេត្តរតនគិរីផងដែរ។
ព្រះវិហារថ្មីដែលប្រារព្វពិធីបុណ្យបញ្ជុះសីមា និងពុទ្ធាភិសេកនាពេលនេះ ត្រូវបានចាប់ផ្តើមដំណើរការកសាងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ និងបាន បញ្ចប់ការសាងសង់នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧។ ព្រះវិហារថ្មីនេះ មានទំហំខឿនទី១ កម្ពស់០,៨ម៉ែត្រ ទំហំ១៨ម៉ែត្រx២៤ម៉ែត្រ និងខឿនទី២ ឬតួ ព្រះវិហារមានកម្ពស់១,២ម៉ែត្រ ទំហំ១០,២ម៉ែត្រx១៦,២ម៉ែត្រ សរុបកម្ពស់ខឿនទី១ និងខឿនទី២ មានកម្ពស់២ម៉ែត្រ និងជញ្ជាំងកម្ពស់៧,២ម៉ែត្រ និងដំបូលកម្ពស់៧,៥ម៉ែត្រ សរុបកម្ពស់ព្រះវិហារ គឺមានកម្ពស់១៦,៧ម៉ែត្រ ចំណាយថវិកាសាងសង់ចំនួន៥៣៧,៨២៨,៣០០៛ (ប្រាំរយសាមសិបប្រាំពីរពាន់ ប្រាំបីម្ភៃប្រាំបីរយរៀលគត់)៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦