គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ទេព ងន បើកសិក្ខាសាលាស្តីពី តើចក្ខុវិស័យយ៉ាងណាចំពោះការប្រើប្រាស់ភាសាបារាំងនៅកម្ពុជា
2018-03-16 13:54:02

នារសៀលថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាស្តីពី តើចក្ខុវិស័យយ៉ាងណាចំពោះការប្រើប្រាស់ភាសាបារាំងនៅកម្ពុជា? ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប នៅសាល សិក្ខា សាលាបណ្ណាល័យ វិមានព្រឹទ្ធសភា។
សិក្ខាសាលានេះ ប្រព្រឹត្តទៅរយៈពេល ១ សៀល ដោយមានកិច្ចពិភាក្សាលើប្រធានបទសំខាន់ៗ ដូចជា៖
-តើចក្ខុវិស័យយ៉ាងណាចំពោះការប្រើប្រាស់ភាសាបារាំងនៅកម្ពុជា?
-ហ្វ្រង់កូហ្វូនីជាអង្គឈានមុខនៅក្នុងសមាគមអាស៊ាន៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦