គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធឆ្លងសាលាពុទ្ធិក សាលានិច្ចភត្ត កុដិ សមិទ្ធផលនានាស្ថិតក្នុង ឃុំបែកចាន ស្រុកអង្គស្នូល ខេត្តកណ្តាល
2018-03-16 00:28:29

នាព្រឹកថ្ងៃព្រសហ្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធឆ្លងសាលាពុទ្ធិក សាលានិច្ចភត្ត កុដិ សមិទ្ធផលនានា និងស្រោចស្រពសុគន្ធាវារីប្រគេនព្រះចៅអធិការវត្តភូមិថ្មី ស្ថិតក្នុងឃុំបែកចាន ស្រុកអង្គស្នូល ខេត្តកណ្តាល។សមិទ្ធផលដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ រួមមាន៖ សាលាបាលីមួយខ្នង ដែលមានបណ្តោយ៣២ម៉ែត្រ ទទឹង១៦ម៉ែត្រ ចាប់ផ្តើមកសាងក្នុងឆ្នាំ២០១៤ និងបានបញ្ចប់នៅខែឧសភា ឆ្នាំ២០១៧ ចំណាយថវិកាចំនួន១៦៥,០០០ដុល្លារអាមេរិក សាលានិច្ចភត្តមួយខ្នង មានបណ្តោយ២៤ម៉ែត្រ ទទឹង១២ម៉ែត្រ ចាប់ផ្តើមកសាងក្នុងឆ្នាំ២០១៧ ចំណាយថវិកាចំនួន៧៨,០០០ដុល្លារអាមេរិក កុដិព្រះចៅអធិការមួយខ្នង មានបណ្តោយ១៥ម៉ែត្រ ទទឹង១១ម៉ែត្រ ចំណាយថវិកាចំនួន៧២,៥២២ ដុល្លារអាមេរិក និងព្រះពុទ្ធប្បដិមារ០៥អង្គផងដែរ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦