គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចវិបុលសេនាភក្តី សាយ ឈុំបានអញ្ជើញចូលរួមរំលែកទុក្ខគ្រួសារសព ឯកឧត្តម ឯក វីរៈដេដ្ឋ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
2018-02-18 12:30:42

នាព្រឹកថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំរការ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមរំលែកទុក្ខគ្រួសារសព ឯកឧត្តម ឯក វីរៈដេដ្ឋ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលត្រូវជាកូនបង្កើតរបស់ ឯកឧត្តម ឯក សំអុល និងជាបងប្រុសបង្កើតរបស់លោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង០៥:១៥នាទីទៀបភ្លឺ ក្នុងជន្មាយុ ៥២ឆ្នាំ ដោយរោគាពាធ។ បច្ចុប្បន្នសពបានតំកល់ទុក ធ្វើបុណ្យតាមទំនៀមទំលាប់ប្រពៃណីសាសនា នៅវត្តកៀនស្វាយក្នុង ស្ថិតនៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦