គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្ដម ទេព ងន អនុប្រធានទី ២ ព្រឹទ្ធសភា បានអនុញ្ញាតអោយឯកឧត្តម Sengnouane SAYALAT អនុប្រធានរដ្ឋសភាសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបពិភាក្សាការងារ
2018-01-20 03:58:13

ឯកឧត្ដម ទេព ងន អនុប្រធានទី ២ ព្រឹទ្ធសភា បានអនុញ្ញាតអោយឯកឧត្តម Sengnouane SAYALAT អនុប្រធានរដ្ឋសភាសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបពិភាក្សាការងារ ដោយមានការចូលរួមពីសំណាក់គណៈប្រតិភូភាគីទាំងពីរ។ ក្នុងជំនួបនោះ ឯកឧត្តមប្រធានគណៈប្រតិភូទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អផូផង់ រវាងស្ថាប័ននីតិបញ្ញត្តិ  រដ្ឋាភិបាល និងប្រជាជននៃប្រទេសយេីងទាំងពីរ តាមរយៈការផ្លាស់ប្តូរព័ត៍មានគ្នាទៅវិញទៅមក និងផ្លាស់ប្តូរដំណេីរទស្សនកិច្ចថ្នាក់ដឹកនាំរវាងស្ថាប័ននីតិបញ្ញត្តិ និងរដ្ឋាភិបាលទាំងពីរ។ ឆ្លៀតឱកាសនោះដែរ ឯកឧត្តមអនុប្រធានរដ្ឋសភាឡាវបានគោរពអញ្ជេីញឯកឧត្តម ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា ដឹកនាំគណៈប្រតិភូទស្សនកិច្ចផ្លូវការនៅសាធារណៈប្រជាធិបតេយ្យប្រជាមានិតឡាវ នាពេលសមស្របណាមួយ នៅសណ្ឋាគារ JW Marriott ទីក្រុងហាណូយ នាព្រឹកថ្ងៃ៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦