គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ភោធស្រះទឹកស្តាររួច និងជណ្តើរថ្មីចំនួន០២ នៅឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល
2018-01-14 14:29:07

នាព្រឹកថ្ងៃអាទិត្យ ១៣រោច ខែបុស្ស​ ឆ្នាំរកា​ នព្វស័ក​ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមករា​ ឆ្នាំ២០១៨​ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ភោធស្រះទឹកស្តាររួច និងជណ្តើរថ្មីចំនួន០២  នៅឃុំជ្រៃលាស់ ស្រុកពញាឮ  ខេត្តកណ្តាល  ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អាជ្ញាខេត្ត ស្រុក ឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូប
។   ស្រះទឹកដែលសម្ពោធដាក់ឲ្យប្រើប្រាស់នាឱកាសនេះ មានបណ្តោយប្រវែង ១០០ម៉ែត្រ ទទឹង១០០ ម៉ែត្រ និងជម្រៅ ៧ ម៉ែត្រ ដែលជាអំណោយរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦