គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចវិបុលសេនាភក្តី សាយ​ ឈុំនិង​លោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានប្រារព្ធពិធីដង្ហែ និងបញ្ចុះសពមហាឧបាសក គង់ ខាត់ បិតា​ក្មេក​របស់សម្តេច​វិបុ​ល​​​សេនាភក្តី សាយ ឈុំ នៅវត្តសុវណ្ណគិរី-ជើងឆ្នុក ភូមិ​ជើងឆ្នុក ឃុំត្រាំង ស្រុក​បាធាយ ខេត្តកំពង់ចាម
2018-01-10 08:47:10

នាព្រឹកថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ​២០១៨ សម្តេចវិបុលសេនាភក្តី សាយ​ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង​លោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានប្រារព្ធពិធីដង្ហែ និងបញ្ចុះសពមហាឧបាសក គង់ ខាត់ បិតា​ក្មេក​របស់សម្តេច​វិបុ​ល​​​សេនាភក្តី សាយ ឈុំ នៅវត្តសុវណ្ណគិរី-ជើងឆ្នុក ភូមិ​ជើងឆ្នុក ឃុំត្រាំង ស្រុក​បាធាយ ខេត្តកំពង់ចាម ដោយ​មានការអញ្ជើញ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ សមា​ជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជ​រដ្ឋា​​ភិបាល មន្រ្តីរាជ​ការគ្រប់លំ​ដាប់ថ្នាក់ និង​បង​ប្អូន​ញាតិ​មិត្ត​ជិតឆ្ងាយ នៃក្រុមគ្រួសារ​សព​ជាច្រើននាក់​។

មហាឧបាសក គង់ ខាត់ ​បានទទួល​មរណភាព​កាលពីថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង​ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ០៥:៣៦នាទីទៀបភ្លឺ ​ក្នុង​​ជន្មាយុ ១០១ ឈានចូល ១០២ឆ្នាំ ដោយ​ជរា​ពាធ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦