គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម​ នៃ​ ប៉េណាអនុប្រធានទី១ព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពមហាឧបាសក​ គង់​ ខាត់ បិតាក្មេករបស់សម្តេចវិបុលសេនាភក្តី​ សាយ​ ឈុំ​​ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា
2018-01-08 01:58:35

នាព្រឹកថ្ងៃចន្ទ ៧រោច ខែបុស្ស​ ឆ្នាំរកា​ នព្វស័ក​ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែមករា​ ឆ្នាំ២០១៨ គណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម​ នៃ​ ប៉េណាអនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពមហាឧបាសក​ គង់​ ខាត់ បិតាក្មេករបស់សម្តេចវិបុលសេនាភក្តី​ សាយ​ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាព​ នៅថ្ងៃអាទិត្យ ៦រោច​ ខែបុស្ស​ ឆ្នាំរកា​ នព្វស័ក​ ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមករា​ ឆ្នាំ២០១៨ វេលាម៉ោង០៥:៣៦ នាទីទៀបភ្លឺ ក្នុងជន្មាយុ១០១ ឈានចូល១០២ឆ្នាំ ដោយជរាពាធ។ សពមហាឧបាសក​ គង់​ ខាត់ ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្ប ទានតាមប្រពៃណីសាសនា នៅគេហដ្ឋានលេខ១៦ ផ្លូវលេខ​២២២ ភូមិ៣ សង្កាត់បឹងរាំង​ ខណ្ឌដូនពេញ​រាជធានីភ្នំពេញ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦