គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចវិបុលសេនាភក្តី សាយ​ ឈុំ​​ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានទទួលនូវព្រះរាជសាររំលែកទុក្ខរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ​ នរោត្តម សីហមុនី​ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
2018-01-07 11:01:28

នារសៀលថ្ងៃអាទិត្យ ៦រោច ខែបុស្ស​ ឆ្នាំរកា​ នព្វស័ក​ ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមករា​ ឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្តី សាយ​ ឈុំ​​  ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានទទួលនូវព្រះរាជសាររំលែកទុក្ខរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ​ នរោត្តម សីហមុនី​ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រិយ៍ នរោត្តម​ មុនិនាថ​ សីហនុ ព្រះវររាជមាតាជាតិខ្មែរ​ ក្នុងសេរីភាព​ សេចក្តីថ្លៃថ្នូរ និងសុភមង្គល​ និងមានការគោរពវិញ្ញាណក្ខន្ធសពមហាឧបាសក​ គង់​ ខាត់ ដែលត្រូវជាបិតាក្មេករបស់សម្តេចវិបុលសេនាភក្តី​ ពីសំណាក់សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីព្រះបរមរាជវាំង នៅគេហដ្ឋានលេខ១៦ ផ្លូវលេខ​២២២ ភូមិ៣ សង្កាត់បឹងរាំង​ ខណ្ឌដូនពេញ​រាជធានីភ្នំពេញ។

មហាឧបាសក គង់ ខាត់ បានទទួលមរណភាព​ នៅថ្ងៃអាទិត្យ ៦រោច​ ខែបុស្ស​ ឆ្នាំរកា​ នព្វស័ក​ ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមករា​ ឆ្នាំ២០១៨ វេលាម៉ោង០៥:៣៦ នាទីទៀបភ្លឺ ក្នុងជន្មាយុ១០១ ឈានចូល១០២ឆ្នាំ ដោយជរាពាធ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦