គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចវិបុលសេនាភក្តី សាយ​ ឈុំ​​ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ មានទុក្ខយ៉ាងក្រៀមក្រំ ដោយមហាឧបាសក​ គង់​ ខាត់ ដែលត្រូវជាបិតាក្មេករបស់សម្តេចវិបុលសេនាភក្តី​ ដែលបានទទួលមរណភាព​
2018-01-07 07:32:37

នាព្រឹកថ្ងៃ៦រោច​ ខែបុស្ស​ ឆ្នាំរកា​ នព្វស័ក​ ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមករា​ ឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្តី សាយ​ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ មានទុក្ខយ៉ាងក្រៀមក្រំ ដោយមហាឧបាសក​ គង់​ ខាត់ ដែលត្រូវជាបិតាក្មេករបស់សម្តេចវិបុលសេនាភក្តី​ ដែលបានទទួលមរណភាព​ នៅថ្ងៃអាទិត្យ ៦រោច​ ខែបុស្ស​ ឆ្នាំរកា​ នព្វស័ក​ ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមករា​ ឆ្នាំ២០១៨ វេលាម៉ោង០៥:៣៦ នាទីទៀបភ្លឺ ក្នុងជន្មាយុ១០១ ឈានចូល១០២ឆ្នាំ ដោយជរាពាធ។
សពមហាឧបាសក​ គង់​ ខាត់ ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្ប ទានតាមប្រពៃណីសាសនា នៅគេហដ្ឋានលេខ១៦ ផ្លូវលេខ​២២២ ភូមិ៣ សង្កាត់បឹងរាំង​ ខណ្ឌដូនពេញ​រាជធានីភ្នំពេញ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦