គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម អន ស៊ំុ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខ អតីតយុទ្ធជន និងកងកម្លាំងឈរជើង ក្នុងខេត្តបន្ទាយមានជ័យ
2018-04-08 02:05:23

នារសៀលថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ នៅខេត្តបន្ទាយមានជ័យ ឯកឧត្តម អន ស៊ំុ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខ អតីតយុទ្ធជន និងកងកម្លាំងឈរជើង ក្នុងខេត្តបន្ទាយមានជ័យ ប្រមាណ៨០០ នាក់ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមាន ការអញ្ជើញចូលរួមពីនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦