គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចវិបុលសេនាភក្តី​ សាយ​ ឈុំ ​និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញរៀបចំពិធី​បុណ្យខួបគម្រប់១០០ថ្ងៃ​ និងបុណ្យអាយុវឌ្ឍនកម្មពូនភ្នំខ្សាច់មហាឆាក (បុព្វការីជន) ​​ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២
2018-04-08 02:00:29

នារសៀលថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំរកា​ នព្វស័ក​ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨​ សម្តេចវិបុលសេនាភក្តី​ សាយ​ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញរៀបចំពិធី​បុណ្យខួបគម្រប់១០០ថ្ងៃ​ និងបុណ្យអាយុវឌ្ឍនកម្មពូនភ្នំខ្សាច់មហាឆាក (បុព្វការីជន) ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ បាននិមន្តព្រះសង្ឃធ្វើបទនមស្ស ការ​ព្រះរតនត្រៃយ៍ សមាទានសីល​ ចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធមហាឧបាសក​ គង់​ ខាត់ បិតាក្មេកសម្តេចវិបុលសេនាភក្តី​ សាយ​ ឈ៉ំ​​ ដែលបានទទួលមរណភាព​ កាលពីថ្ងៃអាទិត្យ ៦រោច​ ខែបុស្ស​ ឆ្នាំរកា​ នព្វស័ក​ ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមករា​ ឆ្នាំ២០១៨ ក្នុងជន្មាយុ១០១ ឈានចូល១០២ឆ្នាំ ដោយជរាពាធ។ ពិធីបុណ្យនេះ រៀចំឡើងនៅវត្តសុវណ្ណគីរី-ជើងឆ្នុក ដែលស្ថិតក្នុងភូមិជើងឆ្នុក ឃ៉ំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦