គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋ មកពីភូមិកំពង់ស្វាយ និងភូមិកំពង់ស្វាយ២ សរុបចំនួន៧៩២នាក់
2018-04-09 03:23:26

នាព្រឹកថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មការទី១០ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣​ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋ មកពីភូមិកំពង់ស្វាយ និងភូមិកំពង់ស្វាយ២ សរុបចំនួន៧៩២នាក់ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ ​ នៅវត្តកំពង់ស្វាយ ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកគៀនស្វាយ ខេត្តកណ្តាល។

ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមប្រធានស្តីទី បានជម្រាបជូនប្រជាពលរដ្ឋអំពី កាដូចំនួន ៤ ដែលរាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ គឺ ១-រថភ្លើងដឹកអ្នកដំណើរពីស្ថានីយ ទៅព្រលានយន្តហោះ ២-រថភ្លើងដឹកអ្នកដំណើរពីប៉ោយប៉ែតទៅសិរីសោភ័ណ្ឌ ៣-ស្ពានអាកាសផ្សារដីហុយ និងទី៤-កាណូតដឹកអ្នកដំណើរព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ។ កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល ក៏បានប្រកាសអំពី ការធ្វើដំណើររបស់ប្រជាពលរដ្ឋតាមរថយន្តក្រុង ដោយឥតគិតថ្លៃ ទៅតាមបណ្តាខេត្តនានា ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ តាមផ្លូវជាតិលេខ១ ៣ ៤ ៥ និងលេខ៦។ អ្វីៗទាំងអស់នេះ គឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ។ ដូចនេះ សូមប្រជាពលរដ្ឋកុំជឿលើការឃោសនាអកុសលរបស់បក្សប្រឆាំង នាំឲ្យប្រទេសជាតិ ធ្លាក់ក្នុងភ្លើងសង្រ្គាម បង្កឲ្យមានអស្ថិរភាពនយោបាយ បាត់បង់សណ្តាប់ធ្នាប់សង្គម។

ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវឲ្យប្រជាពលរដ្ឋនៅឃុំកំពង់ស្វាយ ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

ក្នុងឱកាសនោះដែរ ឯកឧត្តម បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋ ក្នុងម្នាក់ៗទទួលបានសារុងចំនួន០១ និងថវិកាចំនួន១ម៉ឺនរៀល ដែលចំណាយអស់ថវិកាចំនួន ១៧.១៧០.០០០ រៀល។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦