គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ជួបពិភាក្សាការងារជាមួយអាជ្ញាធរ ស្រុកអង្គរជ័យ និងស្រុកបន្ទាយមាស ខេត្តកំពត នៅសាលប្រជុំសាលាស្រុកអង្គរជ័យ
2016-02-25 08:30:43


នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសាលប្រជុំសាលាស្រុកអង្គរជ័យ គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំ​ដោយ​ឯកឧត្តម ប៉េង ប៉ាត់ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងជាសមាជិកគណៈកម្មការទី៤ព្រឹទ្ធសភា   បានជួបពិភាក្សា​ការងារជាមួយអាជ្ញាធរ ស្រុកអង្គរជ័យ  និងស្រុកបន្ទាយមាស ខេត្តកំពត ដើម្បីសិក្សាស្វែងយល់ ប្រមូលព័ត៌មានអំពីវឌ្ឍនភាព ការប្រឈម​និងសំណូមពររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ទាក់ទងអំពី ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន សម្រាប់ត្រៀមរៀបចំវេទិកាថ្នាក់ខេត្តនាពេលខាងមុខ ដោយមានការអញ្ជើញ​ចូលរួមពី​អាជ្ញាធរ​ស្រុកអង្គរជ័យ និងស្រុកបន្ទាយមាសសរុបចំនួន ៦៨ នាក់៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦