គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋ អាជ្ញាធរស្រុកអូរ យ៉ាដាវ និងស្រុកបរកែវ ខេត្តរតនគិរី
2016-09-26 09:40:26

កាលពីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ដឹកនាំដោយឯកឧត្តម ប៊ូ ថង ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋ អាជ្ញាធរស្រុកអូរ យ៉ាដាវ និងស្រុកបរកែវ ខេត្តរតនគិរី ព្រមទាំងបានប្រារព្ធពិធីដាំគ្រាប់ត្នោតចំនួន០៤កន្លែង ស្ថិតនៅបរិវេណសាលាស្រុកអូរយ៉ាដាវ បរិវេណវត្តសីមាសុវណ្ណគិរី បរិវេណសាលាស្រុកបរកែវ និងបរិវេណវត្តរតនៈរង្សី សរុបចំនួន១០.០០០គ្រាប់(មួយម៉ឺនគ្រាប់)។ ដោយឡែកបន្ទាប់ពីការសំណេះសំណាល និងដាំគ្រាប់ត្នោតរួចរាល់ ក្នុងឱកាសចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ក៏បានអញ្ជើញនាំយកទេយ្យទានមួយចំនួនប្រគេនដល់ព្រះសង្ឃរួមមាន៖ អង្ករ០១បាវធំ ទឹកបរិសុទ្ធ០១កេស ទឹកក្រូច០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ ស្លាដក០១ និងបច្ច័យមួយចំនួន នៅវត្តសីមាសុវណ្ណគិរី ស្ថិតក្នុងឃុំបរខាំ ស្រុកអូរយ៉ាដាវ និងវត្តរតនៈរង្សី ស្ថិតក្នុងឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦