គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ជា ជេដ្ឋ បានអញ្ជើញចុះសួរសុខទុក្ខលោកស្រី ទិត្យ សំអុន ចៅសង្កាត់សាក់សំពៅ នៃខ័ណ្ឌដង្កោ
2017-02-04 05:37:39

នារសៀលថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០១៧ ឯកឧត្តម ជា ជេដ្ឋ ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១(រាជធានីភ្នំពេញ) និង ជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញចុះសួរសុខទុក្ខលោកស្រី ទិត្យ សំអុន ចៅសង្កាត់សាក់សំពៅ នៃខ័ណ្ឌដង្កោ ដែលកំពុងមានជំងឺនៅគេហដ្ឋាន ក្នុងឱកាសនោះ ឯកឧត្តម បានពាំនាំនូវថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ។ សូមបញ្ជាក់ថាលោកស្រីចៅសង្កាត់ ជាជនដែលសកម្ម និងមានឆន្ទះខ្ពស់ក្នុងការបំរើជាតិមាតុភូមិ ដោយរយៈកាលកន្លងមកលោកស្រីបាន ខិតខំអស់ពីកំលាំងកាយចិត្តក្នុងការកសាង អភិវឌ្ឍមូលដ្ឋានរបស់លោកស្រីទទួលបានលទ្ធផលល្អប្រសើរ។


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦