គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ាន់ ឈឿន បានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ពញាពន់ ពាក់ព័ន្ធនឹងការចលនា ឱ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នាតាមវេលាដែល គ.ជ. ប បានកំណត់
2016-11-21 08:50:13

នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) រួមជាមួយលោក ជា ខេមា អភិបាលរងនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ពញាពន់ ពាក់ព័ន្ធនឹងការចលនា ឱ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នាតាមវេលាដែល គ.ជ. ប បានកំណត់ ការអនុវត្តគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ។

ក្នុងនោះដែរ ឯកឧត្តម ក៏បានចុះពិនិត្យបរិស្ថានទឹកនៅបឹងតាម៉ោក និងជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋដែលកំពុងប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ក្នុងមូលដ្ឋានយ៉ាងសុខដុមរមនា ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦