គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា​ ២០១៦-២០១៧​ នៅវិទ្យាល័យ​ ជា​ ស៊ីម​ សន្ធរម៉ុក
2016-11-01 08:18:11

កាលពីព្រឹកថ្ងៃទី០១​ ខែវិច្ឆិកា​ ឆ្នាំ២០១៦ ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ)​ និងឯកឧត្តម​ឃួង​ ស្រេង​ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ​ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា​ ២០១៦-២០១៧​ នៅវិទ្យាល័យ​ ជា​ ស៊ីម​ សន្ធរម៉ុក។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ម៉ាន់ ឈឿន​ បានឧបត្ថម្ភថវិកាចំនួន​ ៥០០,០០០រៀល​ ដល់គណៈនាយកនៃវិទ្យាល័យដើម្បីបន្តគាំទ្រលើកទឹកចិត្តការងារអប់រំដែលជាវិស័យស្ថិតក្នុងសមត្ថកិច្ចរបស់គណៈកម្មការ​ទី៧។​

ជាកិច្ចបញ្ចប់​ ដើម្បីរំលឹកគុណគ្រូដែលជាឪពុកម្តាយទី២ ឯកឧត្តមបានប្រគល់បាច់ផ្កាដល់លោកគ្រូអ្នកគ្រូ​​ចូលនិវត្តន៍​ និងបានសន្យាជូនអង្គពិធីបន្តឧបត្ថម្ភម៉ូតូមួយគ្រឿងទៀតចំពោះសិស្សដែលជាប់និទ្ទេសA​ លើគេក្នុងឆ្នាំសិក្សា២០១៧​។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦