គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាលការងារជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ តំណាង ក្រុមប្រជាពលរដ្ឋ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល នៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
2016-09-08 10:15:54

នារសៀលថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០១៦ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១  (រាជធានីភ្នំពេញ) រួមមានឯកឧត្តម ស៊ីម កា ឯកឧត្តម ជា ជេដ្ឋ លោកជំទាវ ពុំ ស៊ីចាន់ និងឯកឧត្តម ម៉ាន់ ឈឿន ដោយមានការចូលរួមពីលោក ប្រាក់ ចាន់ណា អភិបាលរង នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ និងលោក ហ៊ុយ សារុន ប្រធានក្រុមប្រឹក្សាខណ្ឌ បានអញ្ជើញចុះជួបសំណេះសំណាលការងារជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ តំណាង ក្រុមប្រជាពលរដ្ឋ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ស្តីពីការចុះឈ្មោះបោះឆ្នោត ការបន្តការធ្វើអត្តសញ្ញាណប័ណ្ណ ការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព និងការបូកសរុបការអភិវឌ្ឍសង្កាត់ រយៈពេលកន្លងមក ដើម្បីត្រៀមរៀបចំកម្មវិធីអភិវឌ្ឍ សង្កាត់ នាពេលខាងមុខនេះ នៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦