កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) រួមមាន ឯកឧត្តម ជា ជេដ្ឋ ឯកឧត្តម ស៊ីម កា លោកជំទាវ ពុំ ស៊ីចាន់ និងឯកឧត្តម ម៉ាន់ ឈឿន ដោយមានការចូលរួមពីលោក លីន ញ៉ក់ អភិបាលរង នៃគណៈអភិបាលខណ្ឌឫស្សីកែវ លោក ស៊ឹម សឹកគ្រីយ៉ា តំណាងប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ទៀង ច័ន្ទសារ អធិការខណ្ឌ បានអញ្ជើញចុះជួបសំណេះសំណាលការងារជាមួយនឹងសមាជិកក្រុមប្រឹក្សាសង្កាត់ តំណាងក្រុមប្រជាពលរដ្ឋ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ស្តីពីការចុះឈ្មោះបោះឆ្នោត ការបន្តការធ្វើអត្តសញ្ញាណប័ណ្ណ និងការបូកសរុបការអភិវឌ្ឍ សង្កាត់ រយៈពេលកន្លងមក ដើម្បីត្រៀមរៀបចំកម្មវិធីអភិវឌ្ឍសង្កាត់ នាពេលខាងមុខនេះ នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦