គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ជា ជេដ្ឋ ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាប្រចាំ ភូមិភាគទី១ (រាជធានីភ្នំពេញ)
2016-01-19 06:58:19

នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា អគារE ព្រឹទ្ធសភា ក្រុមសមាជិក សមាជិកាព្រឹទ្ធសភាប្រចាំ ភូមិភាគទី១ (រាជធានីភ្នំពេញ) ដែលដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ  ប្រធានក្រុមភូមិភាគទី១ បានបើកកិច្ចប្រជុំ ដើម្បីត្រៀមរៀបចំវេទិកា ប្រចាំភូមិភាគទី១ ដែលនឹងប្រព្រឹត្តទៅនាខែមីនា ឆ្នាំ២០១៦ ខាងមុខនេះ ។
បន្ទាប់ពីពិនិត្យពិភាក្សាគ្នារួចមក អង្គប្រជុំបានឯកភាពគ្នានឹងរៀបចំវេទិកាភូមិភាគទី១ (រាជធានីភ្នំពេញ) នាខែមីនា ដោយផ្តោត លើ ប្រធានបទចំនួន ៣ គឺ ទី១-ការអភិវឌ្ឍមូលដ្ឋាន ទី២-ការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព និងទី៣-ការផ្តល់សេវាជូន ប្រជាពលរដ្ឋ និង ខែកុម្ភៈ ចុះស្រាវជ្រាវប្រមូលព័ត៌មានតាមបណ្តាខណ្ឌមួយចំនួនពាក់ព័ន្ធនឹងប្រធានបទខាងលើ ។

 លេខាធិការដ្ឋានអមគណៈកម្មការទី២

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦