គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី១ចូលរួមកិច្ចពិគ្រោះយោបល់ នៅខណ្ឌច្បារអំពៅរាជធានីភ្នំពេញ
2015-04-28 09:59:55

កាលពីព្រឹកថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១៥ វេលាម៉ោង ៨:០០ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញគណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំ ភូមិភាគទី១(រាជធានីភ្នំពេញ)ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋប្រធានក្រុម និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភាដោយមានការចូលរួម ពីលោកជំទាវ ឡោក ខេងតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចពិគ្រោះយោបល់ជាមួយ សមាជិកក្រុមប្រឹក្សាសង្កាត់ និងស្មៀន ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃគណៈអភិបាលខណ្ឌ ក្រុមប្រឹក្សាខណ្ឌ កងរាជអាវុធហត្ថខណ្ឌ អធិការដ្ឋាននគរបាលខណ្ឌនគរបាលប៉ុស្តិ៍រដ្ឋបាល និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
កិច្ចពិគ្រោះយោបល់បានផ្តោតលើប្រធានបទសំខាន់ៗចំនួនបី គឺការធ្វើផែនការ និងកម្មវិធីវិនិយោគសង្កាត់, ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងការផ្តល់សេវាជូនប្រជាពលរដ្ឋ(សៀវភៅស្នាក់នៅ អត្ដសញ្ញាណប័ណ្ណ អត្រានុកូលដ្ឋាន....)។ចំពោះការងារពាក់ព័ន្ធ ប្រធានបទទាំងបីនេះខណ្ឌច្បារអំពៅបានសហការអនុត្តន៍ទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ទន្ទឹមនេះក៏មានបញ្ហាប្រឈមមួយចំនួន បានកើតមានឡើងផងដែរ។
ដោយឡែក ចំពោះបញ្ហាដែលនៅសេសសល់ ក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី១ នឹងពិនិត្យសម្រេចបញ្ចូលក្នុងវេទិការបស់ខ្លួននាពេល ខាងមុខនេះ។

(លេខាធិការដ្ឋានភូមិភាគទី១)

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦