គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើ សេចក្ដីស្នើច្បាប់ និងសេចក្ដីព្រាងច្បាប់
2015-11-12 03:27:20

នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង០៩:០០នាទី៖ នៅសាលប្រជុំគណៈ-កម្មការទី៤ ព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី២ បានបើកកិច្ចប្រជុំផ្ទៃក្នុងមួយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៊ូ ថង ដើម្បីពិនិត្យ ពិភាក្សាលើសេចក្ដីស្នើច្បាប់ សេចក្ដីព្រាងច្បាប់ដូចខាងក្រោមដើម្បីត្រៀមលក្ខណៈចូលរួមកិច្ចប្រជុំវិសាមញ្ញព្រឹទ្ធសភាៈ

១-សេចក្ដីស្នើច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ។

២-សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបេឡារុស ស្ដីពីការ ជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ ។

៣-សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិ​​​​បាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី ស្ដីពីការជំរុញ និង​ការការពារទៅវិញទៅមកនៃវិនិយោគ ។

៤-សេចក្ដីស្នើច្បាប់ស្ដីពីវិសោធនកម្មមាត្រា២១ នៃច្បាប់ស្ដីពីលក្ខន្ដិកៈសមាជិកព្រឹទ្ធសភា ។

អត្ថបទ និងរូបភាព
លេខាធិការអមគណៈកម្មការទី៤

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦