គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម អ៊ុក ប៊ុនឈឿនដឹកនាំគណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយអាជ្ញាធរស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
2015-08-18 08:59:08

នៅសាលប្រជុំសាលាស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ គណៈប្រិភូក្រុមសមាជិកព្រឹទ្ធ​សភា​ប្រចាំ ភូមិភាគទី២ដឹកនាំ​ដោយឯកឧត្តម អ៊ុក ប៊ុនឈឿនប្រធានក្រុម និងជាប្រធានគណៈកម្មការទី៦ព្រឹទ្ធសភាបានអញ្ជើញចុះ ជួបសំណេះ សំណាល និងពិភាក្សាការ ងារជាមួយអាជ្ញាធរស្រុកស្ទឹងត្រង់រួមមានវត្តមាន ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក អធិការស្រុក ប្រធាន ការិយាល័យផែនការស្រុក ប្រធានការិយាល័យគាំទ្រឃុំ ប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ប្រធានក្រុមប្រឹក្សាឃុំ និងស្មៀន ក្នុងគោលបំណងស្វែងយល់ និងប្រមូលព័ត៌មានអំពីវឌ្ឍន ភាព និងការប្រឈមទាក់ទងនឹងការដោះស្រាយទំនាស់ ក្នុងសហគមន៍ មូលដ្ឋាន ក្រៅប្រព័ន្ធតុលាការ ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ការអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងការ ផ្តល់សេវាជូនប្រជាពលរដ្ឋ និងអភិវឌ្ឍន៍មូលដ្ឋាន និងការអនុវត្តតួនាទី ភារកិច្ចរបស់អាជ្ញាធរក្រុង ស្រុក ក្នុងការជួយគាំទ្រគម្រោងអភិវឌ្ឍឃុំ សង្កាត់៕​

អត្ថបទ និងរូភាព ៖ នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦