គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ចុះសិក្សាស្វែងយល់ និងប្រមូលព័ត៌មានអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានា នៅខេត្តកំពង់ចាម
2015-05-07 01:49:31

នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៥ នៅសាលាសុ្រកកងមាស ក្រុមសមាជិក​ព្រឹទ្ធ​សភាប្រចាំភូមិភាគទី២ ដឹកនាំដោយ ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈ​កម្ម​​ការនីតិកម្ម និងយុត្តិធម៌​នៃព្រឹទ្ធសភានិងជាប្រធានក្រុមសមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិ​​​ភាគទី២ អញ្ជើញចុះជួបសំ​ណេះ​​សំណាល និងពិភាក្សាការងារជាមួយនឹង​ប្រធាន​ក្រុម​ប្រឹក្សា និងអភិបាលស្រុក​កងមាស ប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ ខេត្ត​កំពង់ចាម និងប្រធានក្រុម​ប្រឹក្សាឃុំ ក្នុងស្រុកកងមាស ដើម្បីសិក្សាស្វែងយល់ និង​ប្រ​មូល​ព័ត៌មាន​អំពីវឌ្ឍនភាព និងការប្រឈម ទាក់ទងនឹងបញ្ហា៖ ការដោះស្រាយ​ទំនាស់​ក្នុង​សហគមន៍​មូលដ្ឋាន​ក្រៅ​​​​​​ប្រព័ន្ធតុលាការ ការអនុវត្តគោលនយោបាយភូមិឃុំ​មាន​សុវត្តិ​ភាព ការអនុវត្តតួនាទី ភារ​កិច្ចរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងការផ្តល់​សេ​វា​​​ជូនប្រ​ជា​ពលរដ្ឋ និងអភិវឌ្ឍន៍​មូល​​ដ្ឋាន  និងការអនុវត្តតួនាទីភារកិច្ច របស់អាជ្ញាធរក្រុង ស្រុក ក្នុងការជួយគាំទ្រ​គម្រោង​អភិវឌ្ឍឃុំ-សង្កាត់ ។

អត្ថបទ និងរូបភាពនាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦