គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ប្រាក់ ចំរើន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានអញ្ជើញចុះជួបពិភាក្សាការងារជាមួយអាជ្ញាធរស្រុកកៀនស្វាយ ដើម្បីឈ្វេងយល់ពីដំណើរការអនុវត្តគោលនយោបាយវិមជ្ឈការវិសហមជ្ឈការ និងយេនឌ័រនៅមូលដ្ឋាន
2016-09-20 07:15:40

នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ នៅសាលប្រជុំសាលាស្រុកកៀនស្វាយ ខេត្ត កណ្តាល ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ដឹកនាំដោយឯកឧត្តម ប្រាក់ ចំរើន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានអញ្ជើញចុះជួបពិភាក្សាការងារជា​មួយ​អាជ្ញាធរស្រុកកៀនស្វាយ ដើម្បីឈ្វេងយល់ពីដំណើរការអនុវត្តគោលនយោបាយវិមជ្ឈការវិសហមជ្ឈការ និងយេនឌ័រនៅមូលដ្ឋាន ប្រមូលផ្តុំព័ត៌មានពាក់ ព័ន្ធពីបញ្ហាប្រឈម ដែលបានដោះស្រាយ មិនទាន់បានដោះស្រាយក្រោយវេទិកាថ្នាក់ស្រុកកាលពីឆ្នាំ២០១៤-២០១៥របស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ព្រម ទាំងសំណូមពរថ្មីៗរបស់ក្រុមប្រឹ​ក្សាឃុំ សង្កាត់ ដើម្បីពិនិត្យនិងរកវិធីសាស្រ្តដោះស្រាយបញ្ហាប្រឈមទាំងចាស់ទាំងថ្មីទៅតាមវិស័យក្រសួងពាក់ព័ន្ធ ដើម្បីលើកឡើងក្នុងវេទិកាបូកសរុបថ្នាក់ភូមិភាគនាពេលខាងមុខ៕


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦