គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ អញ្ជើញចុះជួបពិភាក្សាការងារជាមួយអាជ្ញាធរស្រុកអង្គស្នួល ខេត្តកណ្តាល
2016-08-24 07:49:20

នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅសាលប្រជុំសាលាស្រុកអង្គស្នួល ខេត្តកណ្តាល ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ដឹកនាំដោយ ឯកឧត្តម ប្រាក់ ចំរើន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានអញ្ជើញចុះជួបពិភាក្សាការងារជាមួយអាជ្ញាធរស្រុកអង្គស្នួល ដើម្បីឈ្វេង យល់ពីដំណើរការអនុវត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ និងយេនឌ័រនៅមូលដ្ឋាន ប្រមូលផ្តុំព័ត៌មានពាក់ព័ន្ធពី បញ្ហាប្រឈមដែល បានដោះស្រាយ មិនទាន់បានដោះស្រាយក្រោយវេទិកាថ្នាក់ស្រុកកាលពីឆ្នាំ២០១៤-២០១៥របស់ក្រុមសមាជិកព្រឹទ្ធ សភាប្រចាំភូមិភាគទី៣ ព្រមទាំង សំណូមពរថ្មីៗរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីពិនិត្យ និងរកវិធីសាស្រ្តដោះស្រាយបញ្ហាប្រឈមទាំងចាស់ទាំងថ្មីទៅតាមវិស័យក្រសួងពាក់ព័ន្ធ ដើម្បី លើកឡើងក្នុងវេទិកាបូកសរុបថ្នាក់ភូមិភាគនាពេលខាងមុខ៕


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦