គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ប្រាក់ ចំរើន បានអញ្ជើញប្រជុំការងារជាមួយក្រុមប្រឹក្សាឃុំដំណាក់អំពិល
2016-10-08 09:05:24

នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម ប្រាក់ ចំរើន  ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣  (ខេត្តកណ្តាល) បានអញ្ជើញប្រជុំការងារជាមួយក្រុមប្រឹក្សាឃុំដំណាក់អំពិល ដើម្បីពិនិត្យចំនួនប្រជាពលរដ្ឋដែលបានចុះឈ្មោះរួចហើយ និងបន្តជំរុញផ្សព្វផ្សាយបន្ថែមទៀត ព្រមទាំងដោះស្រាយបញ្ហាការចាក់ដីបង្កឲ្យស្ទះទឹកប្រឡាយ និងបញ្ហាផ្សេងៗទៀត នៅឃុំដំណាក់អំពិល ស្រុកអង្គស្នូល ខេត្តកណ្តាល។
នាឱកាសនេះ ឯកឧត្តម ប្រាក់ ចំរើន
បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ១,៩៥០,០០០រៀល និង ៦០០ដុល្លារ សម្រាប់ឧបត្ថម្ភទិញដីជូនយោធិនពិការដែលមិនមានទីលំនៅ, យាយពិការភ្នែក, ការចាក់សាបសាលាបុណ្យនៅភូមិដំណាក់អំពិល, ចូលបុណ្យសព និងក្រុមប្រឹក្សាឃុំដំណាក់អំពិលដែលចូលរួមប្រជុំ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦