គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ប្រាក់ ចំរើន ​បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី ខួបលើកទី ១០៥ ​ទិវានារីអន្តរជាតិ ​​០៨ មីនា ២០១៦
2016-03-07 01:26:53

>
1
 
នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ ២០១៦ ឯកឧត្តម ប្រាក់ ចំរើន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល)  និង​លោកជំទាវ សេង ពុទ្ធិឆាត បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី ខួបលើកទី ១០៥ ទិវានារីអន្តរជាតិ ០៨ មីនា ២០១៦ ក្រោមប្រធានបទ " វិនិយោគលើ សមត្ថភាពយេនឌ័ដើម្បីកិច្ចអភិវឌ្ឍន៍ប្រកបដោយចិរភាព " ដែលប្រារព្ធនៅឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ក្នុងឱកាសនេះផងដែរ ឯកឧត្តម និងលោកជំទាវ បានជូនវត្ថុអនុស្សាវរីយ៍ដែលជាថវិកាផ្ទាល់របស់ឯកឧត្តមលោកជំទាវជូន នារី ៣៥២ នាក់ ដោយម្នាក់ៗទទួលបានសារុង ចំនួន ០១ និងថវិកា ចំនួន ១មឺុន រៀល ។ ថវិកាចំណាយរៀបចំប្រារព្ធពិធី និងថវិកាចំណាយផ្សេងៗចំនួន ២,៩៨០,០០០រៀល។  ថវិកាប្រើប្រាស់សរុបចំនួន ១១,៤២៨,០០០រៀល៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦