គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម អ៊ុក គង់ អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យចម្រើនអាយុវឌ្ឍនមង្គល ៨៥ព្រះវស្សា ឈានចូល ៨៦ព្រះវស្សា ព្រះគ្រូអនុគណ បញ្ញាសិរី ព្រៃ តាន់ អនុគណស្រុកសំឡូត
2017-03-14 12:32:15

នៅព្រឹកថ្ងៃ១៤ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម អ៊ុក គង់ លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងជា សមាជិកគណៈកម្មការទី១ ព្រឹទ្ធសភា អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យចម្រើនអាយុវឌ្ឍនមង្គល ៨៥ព្រះវស្សា ឈានចូល ៨៦ព្រះវស្សា ព្រះគ្រូអនុគណ បញ្ញាសិរី  ព្រៃ តាន់ អនុគណស្រុកសំឡូត ដោយមានការនិមន្តជាអធិបតីភាពរបស់ព្រះតេជគណ អ៊ុក មុត ព្រះមេគុណខេត្តបាត់ដំបង។ស្ថិតក្នងឱកាសនោះ ឯកឧត្តមបានមានមតិសំណេះសំណាល និងចូលរួមយោបល់ទាក់ទងពុទ្ធចក្រ និង អាណាចក្រ ក្នុងនោះលើកឡើងអំពីពុទ្ធសាសនា នៅកម្ពុជាបានរីកចម្រើន និងផុតរលត់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ហើយបានកសាងឡើងវិញ ពីឆ្នាំ១៩៧៩ ដល់បច្ចុប្បន្ន អាស្រ័យដោយសម្តេចទាំង៣ គឺ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជនកម្ពុជា។ឆ្លៀតក្នុងឨកាសនោះទ្រឹស្តីព្រះពុទ្ធសាសនាផ្សារភ្ជាប់ នឹងគោលការណ៍របស់រាជរដ្ឋាភិបាល ដែលយកសន្តិភាព ស្ថេរភាព នយោបាយ ជាកត្តាស្លាប់រស់ នៃការអភិវឌ្ឍន៍ប្រទេសជាតិ ស្ថិតនៅវត្តតាសាញចាស់ ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦