គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម អ៊ុក គង់ អញ្ជើញជួបសំណេះសំណាលជាមួយវរៈការពារព្រំដែនលេខ៥០២ ឈរជើងនៅស្រុកសំឡូត ខេត្តបាត់ដំបង
2017-03-14 12:15:25

នៅព្រឹកថ្ងៃ១៣ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម អ៊ុក គង់ លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងជា សមាជិកគណៈកម្មការទី១ ព្រឹទ្ធសភា អញ្ជើញជួបសំណេះសំណាលជាមួយវរៈការពារព្រំដែនលេខ៥០២ ឈរជើងនៅស្រុកសំឡូត ខេត្តបាត់ដំបង ឯកឧត្តមបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងបានសរសើរ ថ្លែងអំណរគុណ ពលិកម្ម ការពារមាតុភូមិរបស់ខ្លួន ពិសេសការពារសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋ។ខណៈនោះ ឯកឧត្តមបានលើកពីតម្លៃនៃសន្តិភាពទូទាំងប្រទេសក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្រោមនយោបាយឈ្នះ ឈ្នះ និងសុំឱ្យបងប្អូនជៀសឆ្ងាយពីគ្រឿងញៀន និងចូលរួមបោះឆ្នោតនាពេលខាងមុខ ពិសេសសូមកុំភ្លេចអ្នកមានគុណ ស្ថិតនៅស្រុកសំឡូត ខេត្តបាត់ដំបង។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦