គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម អ៊ុក គង់ បានចូលរួមរំលែកទុក្ខក្រុមគ្រួសារសព ដែលបានគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តដឹក ដែក១គ្រឿងរេចង្កូតទៅបុក
2017-03-14 12:03:47

នៅថ្ងៃ១២ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម អ៊ុក គង់ លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងជា សមាជិកគណៈកម្មការទី១ ព្រឹទ្ធសភា ក្នុងដំណើរទៅកាន់ ស្រុកសំឡូត បានឃើញគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តដឹក ដែក១គ្រឿងរេចង្កូតទៅបុកស្រ្តីលក់សាំងម្នាក់បានស្លាប់ភ្លាមៗដែលមានឈ្មោះ វៃ ភី ភេទស្រី អាយុ៥២ឆ្នាំ និងអ្នកមកចាក់សាំងរងរបួសបាក់ជើងម្ខាង មានឈ្មោះ ប៉ែន សុភក្តិ ភេទប្រុស អាយុ២២ឆ្នាំ។ក្នុងឱកាសនោះដែរឯកឧត្តមក៏បានចូលរួមរំលែកទុក្ខក្រុមគ្រួសារសព ដែលមានលោក ញ៉ែម សីលភាព ត្រូវជាស្វាមីសព ស្ថិតនៅភូមិជាមន្ត្រី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦