គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម អន ស៊ុំ អញ្ជើញចុះពិនិត្យការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋសង្កាត់ទឹកថ្លា ក្រុងសេរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ
2016-10-15 05:28:16

នាព្រឹកថ្ងៃទី១៥ ខែតុលាឆ្នាំ២០១៦  ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានចុះជួសំណេះសំណាលជាមួយក្រុមប្រឹក្សាឃំុ និងប្រជាពលរដ្ឋនៃសង្កាត់ទឹកថ្លា ក្រុងសេរីសោភណ្ឌ ដើម្បីពិនិត្យដំណើរការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ និងបានផ្សព្វផ្សាយអំពីសារប្រយោជន៍របស់អត្តសញ្ញាណប័ណ្ណ និងសារ:សំខាន់នៃការចុះឈ្មោះបោះឆ្នោត ។
ឯកឧត្តម បានសំណូមពរឲ្យពលរដ្ឋទៅចុះឈ្មោះទាំងអស់គ្នា   អាជ្ញាធរមូលដ្ឋានត្រូវផ្សព្វផ្សាយព័ត៌មាន
ឲ្យបានទូលាយដល់ពលរដ្ឋ អំពីការចុះឈ្មោះបោះឆ្នោត  និងអនុវត្តឲ្យបានត្រឹមត្រូវនូវបទបញ្ជា នីតិវិធី និងក្រមសីលធ៌ម ដែលបានណែនាំដោយ គជប និងក្រសួងមហាផ្ទៃ ។
អត្ថបទ និងរូបភាព
លេខាធិការអមគណ:កម្មការទី៤

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦