គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម អ៊ុក គង់ បានអញ្ជើញទៅចូលរួមបុណ្យសព លោក សោម ហៃ(អតីតកងទ័ព) នឹងលោក ប៉ឹង ចែត ប្រធានមណ្ឌលសុខភាពឃុំសំឡូត
2016-08-29 01:25:46

នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម អ៊ុក គង់ លេខាធិការក្រុមសមាជិកព្រឹទ្ធសភាភូមិភាគ៤ និងជាសមាជិកគណ:កម្មការទី១ ព្រឹទ្ធសភា
-បានអញ្ជើញទៅចូលរួមបុណ្យសព លោក សោម ហៃ(អតីតកងទ័ព) ដែលទទួលមរណភាពដោយជម្ងឺរាំរៃ បណ្តាលមកពីការលើសឈាម សពនេះ សម្តេចក្រឡាហោម ស ខេង ទើបតែបានទៅសួរសុខទុក្ខ និងផ្តល់ថវិកាមួយចំនួន នាខែកន្លងមក។គណៈនេះ ឯកឧត្តមបាននាំយកនូវមូនិធិសម្តេចក្រឡាហោម និងលិខិតរំលែកទុក្ខពីសម្តេចក្រឡាហោម ប្រធានក្រុមការងារខេត្តបាត់ដំបងមកជូនគ្រួសារសពផងដែរ ស្ថិតនៅភូមិស៊ុង១ ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។
-អញ្ជើញទៅចូលរួមបុណ្យសពលោក ប៉ឹង ចែត ប្រធានមណ្ឌលសុខភាពឃុំសំឡូត និងនាំយកនូវមូនិធិសម្តេចក្រឡាហោម និងលិខិតរំលែកទុក្ខពីសម្តេចក្រឡាហោម ប្រធានក្រុមការងារខេត្តបាត់ដំបងមកជូនគ្រួសារសព ស្ថិតនៅភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦